Skip to content
zeno
Create a Station
Explore
Religious
Music
News
Podcasts
Bible
By Genre
By Location
By Language
Download App
Opens in a new window
Toggle Sidebar
zeno
RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
News & Politics
Khmer
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Website
Episodes
Episodes
24
30 August 2026
ហេតុអ្វីអ្នកជំនួញជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្មក្នុងការបំពេញឯកសារពាណិជ្ជកម្ម?
អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន ស្នើឲ្យកាត់បន្ថយនីតិវិធីបំពេញបែបបទរត់ការឯកសារ និងជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្ម (Digitalization) ដើម្បីបង្កើនប្រសិទ្ធភាពការនាំចេញ-នាំចូល។ ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលរៀបចំកាលពីថ្ងៃទី២៦ខែសីហា ដោយមានការចូលរួមពីអ្នកជំនួញរាប់សិបនាក់។ តាមក្រុមអ្នកជំនួញ តម្រូវការឯកសារច្រើន បានធ្វើឲ្យនីតិវិធីកាន់តែស្មុគស្មាញ...
9 min
29 August 2026
តើកម្ពុជាពិតជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ?
នៅថ្ងៃទី២៧សីហា លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអះអាងនៅមុខបណ្តាតំណាងអង្គទូតបរទេស ថា ប្រទេសកម្ពុជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតទៅទៀតហើយ។ ការបញ្ជាក់នេះ ធ្វើឡើងនៅមុនពេលដែលកម្ពុជាត្រៀមរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពីយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ នាចុងខែកញ្ញាខាងមុខនេះ។ អ្នកតាមដានសង្គម...
14 min
28 August 2026
តើកម្ពុជាទាញបានប្រយោជន៍អ្វីខ្លះពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២?
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃសុក្រទី២៨ ខែសីហានេះ បន្ទាប់ពីចាប់ដំណើរការអស់រយៈពេល៣ថ្ងៃ នៅទីក្រុងភ្នំពេញ។ សន្និសីទក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» មានការចូលរួមពីគណៈប្រតិភូចំនួនជាង ២០ប្រទេស និងអង្គការអន្តរជាតិចំនួន ៥។ អ្នកជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ចនានាយល់ឃើញថា...
12 min
27 August 2026
អ្វីទៅជាដំណោះស្រាយក្នុងការរំដោះចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ?
ខ្វះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង នៅក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហាចំពោះមុខ នោះបើទោះបីជាអាជ្ញាធរធ្លាប់បានអះអាងពីការចុះ រៀបចំសណ្តាប់ធ្នាប់កន្លងមកក៏ដោយ។ ជារឿយៗ ពលរដ្ឋមួយចំនួនក្នុងទីក្រុងភ្នំពេញបានត្អូញត្អែរ រអ៊ូរទាំពីភាពរញ៉េរញ៉ៃ នៅតាមចិញ្ចើមផ្លូវ ដោយសារតែខ្សែផ្លូវដើរសម្រាប់អ្នកថ្មើរជើង បានប្រែក្លាយទៅជាទីតាំងធ្វើអាជីវកម្ម ឬជាចំណតយានយន្តជាដើម។ អ្នកតាមដានបញ្ហាសង្គមនានា មើលឃើញថា...
11 min
26 August 2026
តើគួរកំណត់ចំនួនស្នងការរងតាមខេត្ត ដើម្បីស្របទៅនឹងកំណែទម្រង់ និងអភិបាលកិច្ចមូលដ្ឋានដែរឬទេ?
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំនួនមន្រ្តីក្របខ័ណ្ឌក្នុងជួរកងកម្លាំងនគរបាលជាតិ។ ការបញ្ជាក់របស់លោក ស សុខា ធ្វើឡើងដោយភ្ជាប់នឹងខេត្តកែប ដែលមានចំនួនស្នងការរងច្រើនលើសលប់ រហូតដល់ទៅ ២២នាក់ ខណៈខេត្តមួយនេះមានផ្ទៃដីតូច និងដង់ស៊ីតេប្រជាជនតិចជាងគេ។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមយល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការកែទម្រង់រចនាសម្ព័ន្ធ។...
13 min
24 August 2026
តើកម្ពុជាមានវិធីសាស្ត្រណា ដើម្បីរារាំងសកម្មភាពឈ្លានពានរបស់ថៃមកលើទឹកដីរបស់ខ្លួន?
ភាគីថៃនៅតែបន្តសាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើទឹកដីខ្មែរ ដែលយោធាថៃបានកាន់កាប់នៅក្រោយបទឈប់បាញ់។ ភាគីកម្ពុជាមិនបានរារាំងសកម្មភាពរបស់ភាគីថៃដោយផ្ទាល់ទេ តែជាបន្តបន្ទាប់ក្រសួងការបរទេស និងក្រសួងការពារជាតិកម្ពុជាបានចេញលិខិតតវ៉ា ឲ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ។ តែភាគីថៃហាក់នៅតែផ្គើន ដោយពីមួយថ្ងៃទៅមួយថ្ងៃ បានប្រែក្លាយតំបន់ជម្លោះ តាមរយៈការសាងសង់របងថ្ម ជីកប្រឡាយ និងរាយបន្លាលួស...
10 min
23 August 2026
តើសហភាពអឺរ៉ុបអាចប្តូរការសម្រេចចិត្តទេ ក្រោយជំនួបជាមួយកូនស្រី លោក កឹម សុខា?
កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមការងាររបស់ខ្លួន ដោយជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានៅក្នុងសប្តាហ៍នេះ។ តាមកូនស្រីច្បងរបស់លោក កឹម សុខា រូបនេះ ភាគីទាំងពីរបានលើកឡើងអំពីជម្លោះកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។ សហភាពអឺរ៉ុបដែលបានដកហូតការអនុគ្រោះពន្ធ(EBA)ពីកម្ពុជា២០% តាំងពីឆ្នាំ២០២០ បន្ទាប់ពីចាប់ខ្លួន លោក កឹម សុខា...
10 min
21 August 2026
តើការចូលរួមជួយជាតិពីអ្នកនយោបាយគ្រប់និន្នាការ ជាវប្បធម៌សន្ទនា?
នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកនយោបាយ រួមទាំងបញ្ញវន្តខ្មែរគ្រប់និន្នាការឲ្យចូលរួមជួយជាតិ ទោះបីមិនចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានទាមទារឲ្យមានឆន្ទៈពិតប្រាកដរបស់អ្នកទាំងនោះ តាមរយៈវប្បធម៌សន្ទនាដោយគុណធម៌ និងការគោរពគ្នាទៅវិញទៅមក។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ...
13 min
20 August 2026
តើកំណើនជនបរទេសដែលរកស៊ីក្រៅប្រព័ន្ធនៅកម្ពុជា អាចប៉ះពាល់ដល់ការប្រកបរបររបស់ពលរដ្ឋខ្មែរ?
បច្ចុប្បន្នការប្រកបរបរក្រៅប្រព័ន្ធរបស់ជនបរទេសមួយចំនួននៅកម្ពុជា កំពុងលេចមុខច្រើន មិនថា ការលក់របស់កំប៉ិកកំប៉ុកតាមរទេះ ឬលក់ចំណី ម្ហូបអាហារ តាមដងផ្លូវសាធារណៈ។ អ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន បានបង្ហោះវីដេអូផ្សព្វផ្សាយមុខរបរលក់ដូររបស់ជនជាតិបរទេសយ៉ាងព្រោងព្រាត។ អ្នកតាមដានសង្គម និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍យល់ថា ក្រសួងការងារ...
12 min
19 August 2026
តើមេដឹកនាំកម្ពុជា-ភូមា អាចនឹងជជែកពីយុទ្ធសាស្ត្ររួម ដើម្បីទប់ទល់នឹងការបំពានរបសថៃដែរ ឬទេ?
មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ កម្ពុជា និងភូមា សុទ្ធសឹងជាប្រទេសដែលមានព្រំដែនជាប់គ្នាជាមួយថៃ និងកំពុងមានជម្លោះជាមួយថៃដូចគ្នា។ អ្នកវិភាគនយោបាយ និងភូមិសាស្ត្រនយោបាយនានា មើលឃើញថា របៀបវារៈនៃការគំរាមកំហែងរបស់ថៃទៅលើកម្ពុជា និងភូមា អាចនឹងត្រូវលើកយកមកពិភាក្សាក្នុងជំនួបមេដឹកនាំប្រទេសទាំងពីរ។ តើមេដឹកនាំកម្ពុជា និងភូមា...
14 min